សេវាកម្ម និងសកម្មភាព
សកម្មភាព
សមាគមអាជីវករ ខេត្តកំពង់ឆ្នាំង ធ្វើសកម្មភាព ដូចខាងក្រោម
សកម្មភាពសាធារណៈអព្យាក្រឹត
មិនធ្វើសកម្មភាពណា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងនយោបាយឡើយ។
ប្រឹក្សាអាជីវកម្ម
ផ្តល់់ប្រឹក្សាដល់អាជីវករ ក្នុងការរៀបចំផែនការអាជីវកម្ម យុទ្ធសាស្ត្រអាជីវកម្ម និងចូលរួម រកវិធីដោះស្រាយការប្រឈម ការលំបាករបស់អាជីវករក្នុងខេត្ត។
ការទាក់ទាញការវិនិយោគពីខាងក្រៅ
កៀរគរអ្នកវិនិយោគពីខាងក្រៅ មកសហការ និងវិនិយោគធ្វើអាជីវកម្ម ជាមួយអាជីវករ នៅក្នុងខេត្ត។
ការវិនិយោគជាតិ និងអន្ដរជាតិ
ស្វែងរកការបណ្តាក់ទុនថ្មីៗទាំងកម្រឹតជាតិ អន្តរជាតិ និងការប្រឹក្សាយោបល់ផ្នែកអាជីវកម្ម ពាណិជ្ជកម្ម ផ្នែកច្បាប់ សារពើពន្ធនិងការផ្តល់ព័ត៌មានពីទីផ្សារខាងក្រៅ។
ការសម្របសម្រួលអាជីវកម្ម
សហការ សម្របសម្រួលដើម្បីថែរក្សានិងពង្រឹងបរិយាកាសអាជីវកម្មក្នុងខេត្ត ឲ្យបានល្អ និងចែលរំលែកព័ត៌មានអំពីឧិកាសអាជីវកម្ម ឧិកាសវិនិយោគ និងគោលនយោបាយ បទបញ្ជា ទាក់ទងនឹងការធ្វើអាជីវកម្ម ពាណិជ្ជកម្ម។
គាំទ្រអ្នកសហគ្រិន
លើកទឹកចិត្តដល់អាជីវករថ្មីៗ ឲ្យចាប់ផ្តើមបង្កើតអាជីវកម្ម ប្ញ និងសហការបង្កើតផ្សារសហគមន៍ និងការកែឆ្នៃផលិតផលកសិកម្ម ដើម្បីនាំចូលទីផ្សារក្នុងស្រុក និងនាំចេញទៅបរទេស។
អ្នកសម្របសម្រួលសម្រាប់ការគាំទ្រគោលនយោបាយ
ទំនាក់ទំនងជាមួយស្ថាប័នរដ្ឋាភិបាល អ្នកផ្តល់ជំនួយ អ្នកវិនិយោគដើម្បីស្វែងរកការគាំទ្រផ្នែកគោលនយោបាយជំនួយថវិកា ឥណទានមានការប្រាក់ទាប និងការលើកទឹកចិត្ត ក្នុងការពង្រឹងការធ្វើអាជីវកម្ម និងធុរៈកិច្ចនានា។
ការបណ្តុះបណ្តាល
រៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងទស្សនកិច្ចសិក្សា ដើម្បីបង្កើនសមត្ថភាពការធ្វើអាជីវកម្ម ពាណិជ្ជកម្ម
ការគ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងទីផ្សារ និងការបង់ពន្ធជាដើម។
ការស្រាវជ្រាវ និងអាជីវកម្ម
ស្រាវជ្រាវពីសក្តានុពលអាជីវកម្ម និងរៀបចំគម្រោងអាជីវកម្មនានា ដើម្បីផ្សព្វផ្យាយដល់អ្នកវិនិយោគ។
.
សម្របសម្រួលជាមួយសន្និបាតពាណិជ្ជកម្ម
ទំនាក់ទំនងជាមួយសភាពាណិជ្ជកម្មខេត្តកណ្តាល និងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីសុំការណែនាំ ក្នុងការពង្រិកនិងពង្រឹងសកម្មភាពអាជីវកម្មក្នុងខេត្តកំពង់ឆ្នាំង។