អំពីសមាគម
សមាគមអាជីវករ ខេត្តកំពង់ឆ្នាំង ជាស្ថាប័នឯករាជ្យ ដែលគាំទ្រអាជីវករ អ្នកធុរកិច្ច ក្រុមហ៊ុន ក្នុងការធ្វើអាជីវកម្មស្របច្បាប់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា សំដៅអភិវឌ្ឍអាជីវកម្ម និងសេដ្ឋកិច្ចក្នុងខេត្តកំពង់ឆ្នាំង។
អ្វីដែលយើងជា
គុណតំលៃ
សាមគ្គី សហការ គណនេយ្យភាព និង ការអភិវឌ្ឍ
ចក្ខុវិស័យ
ជាសមាគមអាជីវកម្មមួយដ៏រឹងមាំ គាំទ្រអាជីវករធ្វើអាជីវកម្មឲ្យមានការរីកចំរើន រួមចំណែកអភិវឌ្ឍន៍
សេដ្ឋកិច្ចនិងធ្វើសមារណកម្មអាជីវកម្មខេត្តកំពង់ឆ្នាំង ទៅក្នុងសេដ្ឋកិច្ចជាតិ អន្តរជាតិនិងសកលលោក។
បេសកកម្ម
សមាគមប្រមូលផ្តុំ គំនិត យោបល់ របស់អាជីវករ និងសក្តានុពលអាជីវកម្ម ក្នុងខេត្តដើម្បីផ្សព្វផ្សាយនិងទាក់ទាញវិនិយោគគោន ឱ្យមកសហការ វិនិយោគនិងអភិវឌ្ឍន៍អាជីវកម្មនៅក្នុងខេត្តកំពង់ឆ្នាំង។
គោលដៅ
សហការ និងគាំទ្រ
លើកកំពស់សេវាកម្ម ផលិតកម្ម អាជីវកម្ម និងរួមគ្នាដោះស្រាយការប្រឈមនៃអាជីវកម្ម ព្រមទាំងជំរុញនិងសុំការ គាំទ្រពីស្ថាប័នជំនាញ អាជ្ញាធរថ្នាក់ក្រោមជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។
ការបង្កើនសមត្ថភាពអាជីវកម្ម
គាំទ្រអាជីវករក្នុងការរកដៃគូរអាជីវកម្ម និងបង្កើនសមត្ថភាពក្នុងការធ្វើអាជីវកម្ម ជាមួយគំនិតអភិបាលកិច្ចល្អ ជឿនលឿន
ក្នុងយុគសម័យបច្ចេកវិជ្ជានិងសាកលភាវូបនីយកម្ម។
ការបណ្តាក់ទុន និងការប្រឹក្សាយោបល់
ស្វែងរកការបណ្តាក់ទុនថ្មីៗទាំងកម្រឹតជាតិ អន្តរជាតិ និងសុំការប្រឹក្សាយោបល់ផ្នែកអាជីវកម្ម ផ្នែកច្បាប់ សារពើពន្ធ និងការផ្តល់ព័ត៌មានពីទីផ្សារខាងក្រៅ។
ប្រកាសស្តីពីការចុះបញ្ជី
សមាសភាពគណៈកម្មការ ស្ថាបនិក

លោក សេង ស៊ិន្ថារ
ប្រធាន

លោក អ៊ូ ជួបកុសល
អនុប្រធាន

លោក ឈាង បូរ៉ា
ទីប្រឹក្សា

លោក លឹម សុវណ្ណ
សមាជិក

លោក ឈួន ពុទ្ធិរតន៍
សមាជិក
លោក សាន់ យូ
សមាជិក
លោក លី សុភាព
សមាជិក
លោក ឈួរ ចាន់ថន
សមាជិក
លោក ពៅ សុខហៃ
សមាជិក